ទឹកនោមតែងតែមានរសជាតិប្រៃ តែក្នុងន័យវេជ្ជសាស្ត្រគឺមានន័យថា មានជាតិសាច់ក្នុងទឹកនោម រឺ មានប្រូតេអុីនក្នុងទឹកនោម។

តាមធម្មតាក្នុងទឹកនោមមនុស្សយេីងគ្មានជាតិសាច់ (ដែលតាមទំលាប់គេហៅទឹកនោមប្រៃ) នោះទេ។ ទាល់តែតំរងនោមមានជំងឺ។

រោគសញ្ញា៖
– ហេីមត្របកភ្នែក
– ហេីមជេីងទាំងសងខាង ហេីយចុចទ្រុត
– ករណីធ្ងន់ធ្ងរ ហេីមសព្វទាំងខ្លួន ទាចទឹក ទឹកក្នុងស្រោមសួត ។ល។

មូលហេតុ៖
មានជំងឺមួយចំនួនដែលអាចបណ្ដាលអោយមានទឹកនោមប្រៃ ដូចជា
– ទឹកនោមផ្អែម
– លេីសឈាម
– រលាកតំរងនោមរ៉ាំរ៉ៃ (glomerulonephritis)
– ក្រលាភ្លេីង
– ជំងឺប្រពន្ធ័ភាពសាំក្នុងរាងកាយ
– ជំងឺអាមុីទ្បូស (Amyloidosis)

ការពិនិត្យទឹកនោម៖
វិធីដែលល្អហេីយសុក្រិតនោះគឺ ការពិនិត្យទឹកនោម២៤ម៉ោង។ គឺតំរ៉ូវអោយអ្នកជំងឺត្រងទឹកនោមទុក២៤ម៉ោង រួចកត់ចំណុះទុក។ អ្នកជំងឺអាចយកទៅមន្ទីរពិសោធន៏វេជ្ជសាស្ត្រទាំងអស់ រឺក្រទ្បុកទឹកនោមទាំងអស់ចូលគ្នារួចត្រងមួយកំប៉ុងយកទៅពិនិត្យ៕

 

CategoryDiabetes
Tags

For more information        012 254 772 / 069 504 505