តាំងពី១៥០០ឆ្នាំ មុនគ្រិស្តសករាជ នៅក្នុងគម្ពីបុរាណអេហ្សីប មានការសរសេរពីជំងឺម៉្យាងដែលអ្នកជំងឺនោមច្រើន និង ស្រេកទឹក។ កាលនោះមិនទាន់មានពាក្យទឹកនោមផ្អែមនៅទ្បើយ។

                          (Figure 1)

៤០០ឆ្នាំ មុនគ្រិស្តសករាជ Charaka និង Shushrata (ពេទ្យល្បីនៅឥណ្ឌា) បានបរិយាយអំពីភាពផ្អែមរបស់ទឹកនោមដែលមានស្រមោចរោម។ Charaka​និង Shushrata ក៏បានបរិយាយផងដែរអំពីអ្នកជំងឺដែលស្រមោចរោមទឹកនោមមានពីរក្រុម ក្រុមមួយធាត់និងចូលចិត្តហូបផ្អែម ឯក្រុមមួយទៀតស្គម។ 

          (Figure 2: Shushrata រូបឆ្វេង Charaka រូបស្ដាំ)

នៅសតវត្សទី២ Aretaeus ដែលជាគ្រូពេទ្យរ៉ូមាំងក្រិច(ល្បីខ្លាំងសឹងតែប្រហែលHippocratesដែរ) បាយបរិយាយដោយច្បាស់ជាអ្នកមុនៗអំពីអាការះអ្នក ជំងឺដូចជាស្រេកទឹក នោមច្រើន ខ្វះជាតិទឹកក្នុងខ្លួន ហើយអាចស្លាប់បាន។ Aretaeus បានបង្កើតពាក្យ ទឹកនោមផ្អែម Diabetes (ពាក្យនេះមកពីពាក្យក្រឹច διαβαινω, diabaino)។ 

                              (Figure 3)   

នៅសតវត្សទី១៧ Thomas Willis ដែលជាកាយវិភាគវិទូរ និងជាវេជ្ជបណ្ឌិតដ៏ល្បីនៅកាលនោះ។ មានស្នារដៃជាច្រើនរបស់គាត់ដូចជាការបរិយាយអំពី Circle of Willis និង កាយវិទ្យាផ្សេងៗទៀត។ Thomas Willis បានថែមពាក្យMellitusទៅលើ Diabetes (Diabetes Mellitus) ដើម្បីសង្កត់ន័យអំពីភាពផ្អែមនៃទឹកនោម។ តែគាត់ក៏នៅតែមិនទាន់អាចពន្យល់បានហេតុអ្វីបានជាទឹកនោមមានរសជាតិផ្អែម។ ជារួមវាហាក់ដូចជាThomas Willisបានរកឃើញជាថ្មីនូវអ្វីដែលCharaka និងShushrataបានរៀបរាប់ពី៤០០ឆ្នាំមុនគ្រិស្តសករាជ។ 

                                 (Figure 4)

Claude Bernard ជាសរីរវិទូរ និង អ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រដ៏សែនល្បីជាតិបារាំង បានរកឃើញថា ថ្លើមអាចស្តុកជាតិស្ករ (Glycogens)។ ហើយថ្លើមអាចបញ្ចេញជាតិស្ករមកវិញពេលអត់ហូបអាហារ។

                               (Figure 5)

នៅឆ្នាំ១៨៦៩ Paul Langerhans (សរីរវិទូរជាតិអាទ្បឺម៉ង់) បានរៀបរាប់ពីរចនាសម្ព័នរបស់ Islets ក្នុងលំពែង។ ក្រោយមកគេនាំគ្នា សន្មតហៅ langerhans islets

                              (Figure 6)

ឆ្នាំ១៨៨៩ Oskar Minkowski (បារាំង) Joseph von Merin (អាទ្បឺម៉ង់) នាក្រុងស្ត្រាសប៊ួរ ប្រទេសបារាំង បានបរិយាយអំពីទំនាក់ទំនងរវាងលំពែង និង ជំងឺទឹកនោមផ្អែម។ ពួកគាត់បានពិសោធន៍ដោយកាត់លំពែងលើសត្វសុនខ ក្រោយមកសុនខទាំងនោះមានទឹកនោមផ្អែម។ (fig 7-8)

                                                                   (Figure 7-8)

នាពាក់កណ្ដាលឆ្នាំ ១៩២១ Frederick Grant Banting (វេជ្ជបណ្ឌិតវះកាត់វយ័ក្មេង ជាតិកាណាដា) និង Charles Herbert Best (ជាតិកាណាដា ហើយកាលនោះនៅជានិស្សិត) បានធ្វើការស្រាវជ្រាវ នៅវិទ្យាស្ថានរបស់សាស្ត្រាចារ្យ ល្បីឈ្មោះJohn Macleod (ជាតិស្កុតលែន) នាសាកលវិទ្យាល័យតូរ៉ុនតូ ប្រទេសកាណាដា។ Frederick Grant Banting និង Charles Herbert Best បានចំរាញ់ចេញពីលំពែងសុនខ នូវវត្ថុរាវម៉្យាងដែលអាចព្យាបាលសុនខដែលមានទឹកនោមផ្អែម។ ដល់ចុងឆ្នាំ១៩២១ អ្នកជំនាញគីមីសាស្ត្រJames Collip (កាណាដា) បានចូលរួមក្នុងក្រុម តាមការហៅរបស់John Macleod ហើយធ្វើបន្សុទ្ធកម្ម វត្ថុរាវនោះ ដែលក្រោយមក សាស្ត្រាចារ្យ John Macleod ដាក់ឈ្មោះ Insulin (អាំងស៊ុយលីន)។ ឆ្នាំ១៩២៣គណះកម្មការណូបែលបានផ្ដល់ជ័យលាភីដល់Frederick Grant Banting និង John Macleod សំរាប់របកគំហើញ។ Frederick Grant Banting ខឹងជាខ្លាំង ដោយគឹតថាគាត់គួរបានរង្វាន់ជាមួយCharles BestFrederick Grant Banting បានចែកប្រាក់រង្វាន់ជាមួយ Charles Best។ ឯ John Macleod ក៏បានចែកជាមួយ James Collip

                                    (Figure 9)

អាំងស៊ុយលីនដំបូង ក្នុងប្រវត្តិសាស្ត្រ! ទិព្វឱសថដែលជួយជីវិតអ្នកជំងឺរហូតមក។ 

                                                 (Figure 10)

ខែមករា ឆ្នាំ១៩២១ Leonard Thompson (ពេលនោះគាត់អាយុ១៤ឆ្នាំ) ជាអ្នកជំងឺទីមួយក្នុងប្រវត្តិសាស្ដ្រ ដែលបានទទួលការព្យាបាលដោយអាំងស៊ុយលីន។ គាត់រស់នៅរហូតដល់អាយុ២៧ឆ្នាំ មុនពេលគាត់មរណភាពដោយសាររលាកសួត។ 

 (Figure 11)

ទិវារជំងឺទឹកនោមផ្អែមពិភពលោកប្រារព្ធដើម្បីនាថ្ងៃ១៤ វិច្ឆិការៀងរាល់ឆ្នាំ។ ទិវារនេះបង្កើតដោយ International Diabetes Federation នៅឆ្នាំ ១៩៩១។ (fig 12)

                                                    (Figure 12)

សហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ បង្កើតតាំងពីឆ្នាំ១៩៥០ មានសមាគមចំនួន២៣០មកពី១៦០ប្រទេសចូលរួម៕

                                                      (Figure 13)

For more information        012 254 772 / 069 504 505