តើអ្វីជាម៉ាស៊ីនមើលបាតភ្នែក?

គឺជា វិធីសាស្រ្តក្នុងការធ្វើរោគវិនិច្ឆ័យក្នុងទម្រង់ជារូបថត ដែលអាចអោយយើងមើលឃើញរូបភាពរបស់បាតភ្នែក។ បច្ចេកទេសនេះអាចអោយយើងរកឃើញនូវជំងឺមួយជំងឺមួយចំនួនទាក់ទងនឹងបាតភ្នែក ជាពិសេស វាមានសារៈសំខាន់សម្រាប់រកផលប៉ះពាល់ទៅលើភ្នែកចំពោះអ្នកជំងឺទឹកនោមផ្អែម។

តើ ម៉ាស៊ីនមើលបាតភ្នែក ត្រូវធ្វើឡើងដោយដូចម្តេច?

ម៉ាស៊ីនមើលបាតភ្នែក ជាបច្ចេកទេសដ៏ទំនើប វាមិនបង្កផលប៉ះពាល់ និងមិនធ្វើឲ្យមានភាពឈឺចាប់នោះទេ។ វិធីក្នុងការប្រើប្រាស់មានភាពងាយស្រួល ដោយយើងថតយករូបភាព នៃបាតភ្នែកទាំងសងខាង តាមរយះឧបករណ៍ដ៏ទំនើប ដែលរហ័សនិងអាចដឹងលទ្ធផលភ្លាមៗ។

តើអ្នកជំងឺទឹកនោមផ្អែម ត្រូវធ្វើ ម៉ាស៊ីនមើលបាតភ្នែក នៅពេលណា? 

ដោយជំងឺទឹកនោមផ្អែមប្រភេទទី២ ជាជំងឺដែលកើតឡើងដោយស្ងៀមស្ងាត់ ហើយអ្នកជំងឺទឹកនោមផ្អែមខ្លះអាចមានផលប៉ះពាល់រួចជាស្រេចនៅពេលធ្វើរោគវិនិច្ឆ័យនៃជំងឺនេះ។
តើជំងឺទឹកនោមផ្អែមផ្តល់ផលប៉ះពាល់អ្វីខ្លះដល់ភ្នែក?
ផលវិបាករបស់ជំងឺទឹកនោមផ្អែមទៅលើភ្នែកមានដូចជា៖
  • ជំងឺបាតភ្នែកដោយសារទឹកនោមផ្អែម ដោយសារផលប៉ះពាល់ទៅលើសរសៃឈាមនៃបាតភ្នែក
  • ជំងឺហើមបាតភ្នែក
  • ជំងឺភ្នែកឡើងបាយ
  • ជំងឺឡើងសម្ពាធក្នុងភ្នែក ឬទឹកដក់ក្នុងភ្នែក។

 

ការពិគ្រោះជំងឺ

អានបន្ថែម →

ម៉ាស៊ីន SUDOSCAN

អានបន្ថែម →

ម៉ាស៊ីនមើលបាតភ្នែក

អានបន្ថែម →

មន្ទីរពិសោធន៍វេជ្ជសាស្ដ្រ

អានបន្ថែម→

“កុំឲ្យជំងឺទឹកនោមផ្អែមគ្រប់គ្រងអ្នក! អ្នកត្រូវគ្រប់គ្រងជំងឺទឹកនោមផ្អែម!”

— វេជ្ជ. ស៊ុំ សត្ថា