ក្នុងវីដេអូនេះលោកអ្នក នឹងបានយល់ដឹងបន្ថែមអំពីស្ដ្រីដែលមានជំងឺទឹកនោមផ្អែម  តើអាចមានផ្ទៃពោះ បានដែរឬទេ?

ខាងក្រោមនេះ ជាបទសម្ភាសន៍រវាងសារព័ត៌មានថ្មីៗ និង លោកវេជ្ជបណ្ឌិត ចន្ថា តុលា

តាំងពី១៥០០ឆ្នាំ មុនគ្រិស្តសករាជ នៅក្នុងគម្ពីបុរាណអេហ្សីប មានការសរសេរពីជំងឺម៉្យាងដែលអ្នកជំងឺនោមច្រើន និង ស្រេកទឹក។ កាលនោះមិនទាន់មានពាក្យទឹកនោមផ្អែមនៅទ្បើយ។ ៤០០ឆ្នាំ មុនគ្រិស្តសករាជ Charaka និង Shushrata (ពេទ្យល្បីនៅឥណ្ឌា) បានបរិយាយអំពីភាពផ្អែមរបស់ទឹកនោមដែលមានស្រមោចរោម។ Charaka​និង Shushrata ក៏បានបរិយាយផងដែរអំពីអ្នកជំងឺដែលស្រមោចរោមទឹកនោមមានពីរក្រុម ក្រុមមួយធាត់និងចូលចិត្តហូបផ្អែម ឯក្រុមមួយទៀតស្គម។  នៅសតវត្សទី២ Aretaeus ដែលជាគ្រូពេទ្យរ៉ូមាំង–ក្រិច(ល្បីខ្លាំងសឹងតែប្រហែលHippocratesដែរ) បាយបរិយាយដោយច្បាស់ជាអ្នកមុនៗអំពីអាការះអ្នក ជំងឺដូចជាស្រេកទឹក នោមច្រើន ខ្វះជាតិទឹកក្នុងខ្លួន ហើយអាចស្លាប់បាន។ Aretaeus បានបង្កើតពាក្យ ទឹកនោមផ្អែម Diabetes (ពាក្យនេះមកពីពាក្យក្រឹច διαβαινω, diabaino)។  នៅសតវត្សទី១៧ Thomas Willis ដែលជាកាយវិភាគវិទូរ និងជាវេជ្ជបណ្ឌិតដ៏ល្បីនៅកាលនោះ។ មានស្នារដៃជាច្រើនរបស់គាត់ដូចជាការបរិយាយអំពី Circle of Willis និង កាយវិទ្យាផ្សេងៗទៀត។ Thomas Willis បានថែមពាក្យMellitusទៅលើ Diabetes (Diabetes Mellitus) ដើម្បីសង្កត់ន័យអំពីភាពផ្អែមនៃទឹកនោម។ តែគាត់ក៏នៅតែមិនទាន់អាចពន្យល់បានហេតុអ្វីបានជាទឹកនោមមានរសជាតិផ្អែម។ ជារួមវាហាក់ដូចជាThomas Willisបានរកឃើញជាថ្មីនូវអ្វីដែលCharaka និងShushrataបានរៀបរាប់ពី៤០០ឆ្នាំមុនគ្រិស្តសករាជ។  Claude Bernard ជាសរីរវិទូរ និង អ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រដ៏សែនល្បីជាតិបារាំង បានរកឃើញថា ថ្លើមអាចស្តុកជាតិស្ករ (Glycogens)។ ហើយថ្លើមអាចបញ្ចេញជាតិស្ករមកវិញពេលអត់ហូបអាហារ។…

HbA1C ជាមធ្យមភាគជាតិស្កររយៈពេល៣ខែចុងក្រោយរបស់មនុស្សយើង។ និយាយឲ្យស្រួលស្ដាប់គឺជាមធ្យមភាគជាតិស្ករដែលខាំជាប់និងអេម៉ូក្លូប៊ីន ដែលជាផ្នែកមួយដ៏សំខាន់នៃគ្រាប់ឈាមក្រហមរបស់យើង។ កាលណាយើងធ្វើតេស្តHbA1C នេះយើងនឹងអាចដឹងពីមធ្យមភាគជាតិស្កររយៈពេល៣ខែចុងក្រោយ។ ដោយសារគ្រាប់ឈាមក្រហមយើងមានអាយុ១២០ថ្ងៃ គឺប្រហាក់ប្រហែល៣ខែ។ ហេតុនេះហើយការវាយតម្លៃកម្រិតជាតិស្ករដែលទៅខាំជាប់ទៅលើអេម៉ូក្លូប៊ីននោះអាចវាយតម្លៃជាតិស្កររបស់យើងក្នុងរយៈពេល៣ខែចុងក្រោយ។ HbA1Cមានតួនាទីសំខាន់ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែម។ កាលណាHbA1Cធំជាង6.5% គឺអ្នកជំងឺមានកើតជំងឺទឹកនោមផ្អែមហើយ។ លើសពីនេះទៅទៀត HbA1Cមានតួនាទីយ៉ាងសំខាន់ក្នុងការតាមដានប្រសិទ្ធិភាពព្យាបាលជំងឺទឹកនោមផ្អែម។កាលណា HbA1Cកើនឡើងខ្ពស់អ្នកជំងឺនឹងប្រឈមមុខនឹងផលវិបាកផ្សេងៗដូចជាផលវិបាកលើភ្នែក លើតំរងនោម លើប្រពន័្ធសសៃវិញ្ញាណឬលើសសៃឈាមបេះដូងជាដើម។ ហេតុនេះហើយសម្រាប់បងប្អូនប្រជាជនដែលមានជំងឺទឹកនោមផ្អែមចាំបាច់ត្រូវស្គាល់អ្វីដែលជា HbA1C។ តើ HbA1Cត្រូវពិនិត្យនៅពេលណា? ហើយបូមឈាមដាក់ទីបអ្វី? ដោយសារHbA1Cជាមធ្យមភាគជាតិស្កររយៈពេល៣ខែចុងក្រោយដូច្នោះហើយHbA1Cអាចធ្វើតេស្ដពេលណាក៏បាន មុនបាយក៏បាន ក្រោយបាយក៏បានហើយបូមដាក់ទីប Hémogram។ នៅក្នុងការតាមដានប្រសិទ្ធភាពនៃការព្យាបាលជំងឺទឹកនោមផ្អែមអ្នកជំងឺគួរគប្បីពិនិត្យ HbA1Cយ៉ាងហោចណាស់ឲ្យបាន១ឬ២ដងក្នុងមួយឆ្នាំហើយរិតតែពិសេសពិនិត្យHbA1Cរាល់៣ខែម្ដង។ កត្តាអ្វីខ្លះដែលអាចធ្វើឲ្យបំរែបំរួលឬប៉ះពាល់សុក្រិតភាពHbA1C? កត្តាខ្លះអាចធ្វើឲ្យតម្លៃHbA1Cទាបជាងកម្រិតពិតប្រាកដដូចជា៖ ជំងឺខ្វះគ្រាប់ឈាមក្រហម ជំងឺThalasemie អ្នកដែលបាត់បង់ឈាម អ្នកជំងឺដែលទើបតែទទួលការបញ្ចូលឈាម និង ស្រ្តីមានផ្ទៃពោះ។ កត្តាមួយចំនួនទៀតដែលអាចធ្វើឲ្យHbA1Cខ្ពស់ជាងតំលៃពិត ដូចជា៖ អ្នកជក់បារី អ្នកដែលខ្សោះជាតិទឹកខ្លាំង អ្នកជំងឺដែលមានបញ្ហាសួតហេីយគ្រាប់ឈាមក្រហមកើនឡើង និង កង្វះអុកស៊ីហ្សែនរ៉ាំរៃ។

ទឹកនោមតែងតែមានរសជាតិប្រៃ តែក្នុងន័យវេជ្ជសាស្ត្រគឺមានន័យថា មានជាតិសាច់ក្នុងទឹកនោម រឺ មានប្រូតេអុីនក្នុងទឹកនោម។ តាមធម្មតាក្នុងទឹកនោមមនុស្សយេីងគ្មានជាតិសាច់ (ដែលតាមទំលាប់គេហៅទឹកនោមប្រៃ) នោះទេ។ ទាល់តែតំរងនោមមានជំងឺ។ រោគសញ្ញា៖ – ហេីមត្របកភ្នែក – ហេីមជេីងទាំងសងខាង ហេីយចុចទ្រុត – ករណីធ្ងន់ធ្ងរ ហេីមសព្វទាំងខ្លួន ទាចទឹក ទឹកក្នុងស្រោមសួត ។ល។ មូលហេតុ៖ មានជំងឺមួយចំនួនដែលអាចបណ្ដាលអោយមានទឹកនោមប្រៃ ដូចជា – ទឹកនោមផ្អែម – លេីសឈាម – រលាកតំរងនោមរ៉ាំរ៉ៃ (glomerulonephritis) – ក្រលាភ្លេីង – ជំងឺប្រពន្ធ័ភាពសាំក្នុងរាងកាយ – ជំងឺអាមុីទ្បូស (Amyloidosis) ការពិនិត្យទឹកនោម៖ វិធីដែលល្អហេីយសុក្រិតនោះគឺ ការពិនិត្យទឹកនោម២៤ម៉ោង។ គឺតំរ៉ូវអោយអ្នកជំងឺត្រងទឹកនោមទុក២៤ម៉ោង រួចកត់ចំណុះទុក។ អ្នកជំងឺអាចយកទៅមន្ទីរពិសោធន៏វេជ្ជសាស្ត្រទាំងអស់ រឺក្រទ្បុកទឹកនោមទាំងអស់ចូលគ្នារួចត្រងមួយកំប៉ុងយកទៅពិនិត្យ៕  

The global diabetes community will again unite at the IDF 2017 Congress in Abu Dhabi, UAE, on 4-8 December 2017. The event will include more than 200 speakers, both world-renowned and newcomers, 230 national diabetes associations from 170 countries and high level participation from the Health Authority Abu Dhabi (HAAD) and other health organisations.

New research from the Aalto University, in Helsinki, suggests that an interaction in the gut microbiome could be a critical factor in the development of type 1 diabetes in infants. Lead researcher and PhD student, Tommi Vatanen, found that the integrity of the gut microbiome during the first three years of life is critical for…

Advanced Diabetes Conference from Imperial College London Diabetes Centre will run for the fifth time in 2017, providing cutting-edge interactive sessions focussed around the latest clinical practice, as well as treatment and management challenges of diabetes. Participants can bring their difficult cases and have them debated, discussed and dissected by experts at the interactive workshops….

For more information        012 254 772 / 069 504 505