តាំងពី១៥០០ឆ្នាំ មុនគ្រិស្តសករាជ នៅក្នុងគម្ពីបុរាណអេហ្សីប មានការសរសេរពីជំងឺម៉្យាងដែលអ្នកជំងឺនោមច្រើន និង ស្រេកទឹក។ កាលនោះមិនទាន់មានពាក្យទឹកនោមផ្អែមនៅទ្បើយ។ ៤០០ឆ្នាំ មុនគ្រិស្តសករាជ Charaka និង Shushrata (ពេទ្យល្បីនៅឥណ្ឌា) បានបរិយាយអំពីភាពផ្អែមរបស់ទឹកនោមដែលមានស្រមោចរោម។ Charaka​និង Shushrata ក៏បានបរិយាយផងដែរអំពីអ្នកជំងឺដែលស្រមោចរោមទឹកនោមមានពីរក្រុម ក្រុមមួយធាត់និងចូលចិត្តហូបផ្អែម ឯក្រុមមួយទៀតស្គម។  នៅសតវត្សទី២ Aretaeus ដែលជាគ្រូពេទ្យរ៉ូមាំង–ក្រិច(ល្បីខ្លាំងសឹងតែប្រហែលHippocratesដែរ) បាយបរិយាយដោយច្បាស់ជាអ្នកមុនៗអំពីអាការះអ្នក ជំងឺដូចជាស្រេកទឹក នោមច្រើន ខ្វះជាតិទឹកក្នុងខ្លួន ហើយអាចស្លាប់បាន។ Aretaeus បានបង្កើតពាក្យ ទឹកនោមផ្អែម Diabetes (ពាក្យនេះមកពីពាក្យក្រឹច διαβαινω, diabaino)។  នៅសតវត្សទី១៧ Thomas Willis ដែលជាកាយវិភាគវិទូរ និងជាវេជ្ជបណ្ឌិតដ៏ល្បីនៅកាលនោះ។ មានស្នារដៃជាច្រើនរបស់គាត់ដូចជាការបរិយាយអំពី Circle of Willis និង កាយវិទ្យាផ្សេងៗទៀត។ Thomas Willis បានថែមពាក្យMellitusទៅលើ Diabetes (Diabetes Mellitus) ដើម្បីសង្កត់ន័យអំពីភាពផ្អែមនៃទឹកនោម។ តែគាត់ក៏នៅតែមិនទាន់អាចពន្យល់បានហេតុអ្វីបានជាទឹកនោមមានរសជាតិផ្អែម។ ជារួមវាហាក់ដូចជាThomas Willisបានរកឃើញជាថ្មីនូវអ្វីដែលCharaka និងShushrataបានរៀបរាប់ពី៤០០ឆ្នាំមុនគ្រិស្តសករាជ។  Claude Bernard ជាសរីរវិទូរ និង អ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រដ៏សែនល្បីជាតិបារាំង បានរកឃើញថា ថ្លើមអាចស្តុកជាតិស្ករ (Glycogens)។ ហើយថ្លើមអាចបញ្ចេញជាតិស្ករមកវិញពេលអត់ហូបអាហារ។…

For more information        012 254 772 / 069 504 505