សុខភាព៖ តើទឹកនោមប្រៃមានន័យដូចម្ដេច?

ទឹកនោម​តែងតែ​មាន​រសជាតិ​ប្រៃ​ ​តែ​ក្នុង​ន័យ​វេជ្ជសាស្ត្រ​គឺ​មានន័យ​ថា​ ​មាន​ជាតិ​សាច់​ក្នុង​ទឹកនោម​ ​ឬ​ ​មាន​ប្រូ​តេអុី​ន​ក្នុង​ទឹកនោម​។​  ​តាមធម្មតា​ក្នុង​ទឹកនោម​មនុស្ស​យេី​ង​គ្មាន​ជាតិ​សាច់​ (​ដែល​តាម​ទម្លាប់​គេ​ហៅ​ទឹកនោម​ប្រៃ​) ​នោះ​ទេ​។​ ​ទាល់តែ​តម្រង​នោម​មាន​ជំងឺ​។ ​រោគសញ្ញា​៖​ – ហេី​ម​ត្របកភ្នែក​– ហេី​ម​ជេី​ង​ទាំងសងខាង​ ហេី​យ​ចុច​ទ្រុឌ​– ​ករណី​ធ្ងន់ធ្ងរ​ ហេី​ម​សព្វ​ទាំង​ខ្លួន​ ​ទាច​ទឹក​ ​ទឹក​ក្នុង​ស្រោមសួត​ ​។​ល​។​ ​មូលហេតុ​៖​ ​មាន​ជំងឺ​មួយ​ចំនួន​ដែល​អាច​បណ្ដាលឲ្យមាន​ទឹកនោម​ប្រៃ​ ​ដូចជា​៖​– ​ទឹកនោម​ផ្អែម​– លេី​ស​ឈាម​– ​រលាក​តម្រង​នោម​រ៉ាំរ៉ៃ​ (​g​l​o​me​ru​lone​p​h​r​it​i​s)– ​ក្រឡា​ភ្លេី​ង​– ​ជំងឺ​ប្រព័ន្ធ​ភាព​សាំ​ក្នុង​រាងកាយ​– ​ជំងឺ​អា​មុីទ្បូ​ស​ (​Amy​l​o​i​do​s​i​s)​ ការពិនិត្យ​ទឹកនោម​៖ ​វិធី​ដែល​ល្អ​ហេី​យ​សុ​ក្រិត​នោះ​គឺ​ ​ការពិនិត្យ​ទឹកនោម​២​៤​ម៉ោង​។​ ​គឺ​តម្រូវ​ឲ្យ​អ្នកជំងឺ​ត្រង​ទឹកនោម​ទុក​២​៤​ម៉ោង​ ​រួច​កត់​ចំណុះ​ទុក​។​ ​អ្នកជំងឺ​អាច​​​យកទៅ​មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ​ទាំងអស់​ ​ឬ​ក្រ​ទ្បុ​ក​ទឹកនោម​ទាំងអស់​ចូលគ្នា​រួច​ត្រង​មួយ​កំប៉ុង​យកទៅ​ពិនិត្យ​៕​​ កម្មវិធី​ទូរស័ព្ទ​​ «កំណត់ត្រាទឹកនោមផ្អែម ​​​»