ប្រធានបទ៖ តើស្ដ្រីដែលមានជំងឺទឹកនោមផ្អែម អាចមានផ្ទៃពោះបានដែរឬទេ?
ប្រធានបទ៖ ដំបៅជើងដែលកើតលើអ្នកជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែម និង ជំងឺទឹកនោមប្រៃ
តើទឹកនោមប្រៃមានន័យដូចម្ដេច?
ប្រធានបទ៖ ជំងឺខ្វះជាតិស្ករលើអ្នកជំងឺទឹកនោមផ្អែម
ប្រធានបទ៖ ជំងឺទឹកនោមផ្អែម
ប្រធានបទ៖ សន្ទស្សន៍ជាតិស្ករ
ប្រធានបទ៖ គន្លឹះជោគជ័យ ៨ចំណុចក្នុងការគ្រប់គ្រង និង ការការពារផលវិបាកនានានៃជំងឺទឹកនោមផ្អែមប្រភេទទី២
សុខភាព៖ តើទឹកនោមប្រៃមានន័យដូចម្ដេច?
ទឹកនោមតែងតែមានរសជាតិប្រៃ តែក្នុងន័យវេជ្ជសាស្ត្រគឺមានន័យថា មានជាតិសាច់ក្នុងទឹកនោម ឬ មានប្រូតេអុីនក្នុងទឹកនោម។ តាមធម្មតាក្នុងទឹកនោមមនុស្សយេីងគ្មានជាតិសាច់ (ដែលតាមទម្លាប់គេហៅទឹកនោមប្រៃ) នោះទេ។ ទាល់តែតម្រងនោមមានជំងឺ។ រោគសញ្ញា៖ – ហេីមត្របកភ្នែក– ហេីមជេីងទាំងសងខាង ហេីយចុចទ្រុឌ– ករណីធ្ងន់ធ្ងរ ហេីមសព្វទាំងខ្លួន ទាចទឹក ទឹកក្នុងស្រោមសួត ។ល។ មូលហេតុ៖ មានជំងឺមួយចំនួនដែលអាចបណ្ដាលឲ្យមានទឹកនោមប្រៃ ដូចជា៖– ទឹកនោមផ្អែម– លេីសឈាម– រលាកតម្រងនោមរ៉ាំរ៉ៃ (glomerulonephritis)– ក្រឡាភ្លេីង– ជំងឺប្រព័ន្ធភាពសាំក្នុងរាងកាយ– ជំងឺអាមុីទ្បូស (Amyloidosis) ការពិនិត្យទឹកនោម៖ វិធីដែលល្អហេីយសុក្រិតនោះគឺ ការពិនិត្យទឹកនោម២៤ម៉ោង។ គឺតម្រូវឲ្យអ្នកជំងឺត្រងទឹកនោមទុក២៤ម៉ោង រួចកត់ចំណុះទុក។ អ្នកជំងឺអាចយកទៅមន្ទីរពិសោធន៍វេជ្ជសាស្ត្រទាំងអស់ ឬក្រទ្បុកទឹកនោមទាំងអស់ចូលគ្នារួចត្រងមួយកំប៉ុងយកទៅពិនិត្យ៕ កម្មវិធីទូរស័ព្ទ «កំណត់ត្រាទឹកនោមផ្អែម »