ទឹកនោម​តែងតែ​មាន​រសជាតិ​ប្រៃ​ ​តែ​ក្នុង​ន័យ​វេជ្ជសាស្ត្រ​គឺ​មានន័យ​ថា​ ​មាន​ជាតិ​សាច់​ក្នុង​ទឹកនោម​ ​ឬ​ ​មាន​ប្រូ​តេអុី​ន​ក្នុង​ទឹកនោម​។​  ​តាមធម្មតា​ក្នុង​ទឹកនោម​មនុស្ស​យេី​ង​គ្មាន​ជាតិ​សាច់​ (​ដែល​តាម​ទម្លាប់​គេ​ហៅ​ទឹកនោម​ប្រៃ​) ​នោះ​ទេ​។​ ​ទាល់តែ​តម្រង​នោម​មាន​ជំងឺ​។

រោគសញ្ញា​៖

– ហេី​ម​ត្របកភ្នែក​
– ហេី​ម​ជេី​ង​ទាំងសងខាង​ ហេី​យ​ចុច​ទ្រុឌ​
– ​ករណី​ធ្ងន់ធ្ងរ​ ហេី​ម​សព្វ​ទាំង​ខ្លួន​ ​ទាច​ទឹក​ ​ទឹក​ក្នុង​ស្រោមសួត​ ​។​ល​។​

មូលហេតុ​៖

​មាន​ជំងឺ​មួយ​ចំនួន​ដែល​អាច​បណ្ដាលឲ្យមាន​ទឹកនោម​ប្រៃ​ ​ដូចជា​៖​
– ​ទឹកនោម​ផ្អែម​
– លេី​ស​ឈាម​
– ​រលាក​តម្រង​នោម​រ៉ាំរ៉ៃ​ (​g​l​o​me​ru​lone​p​h​r​it​i​s)
– ​ក្រឡា​ភ្លេី​ង​
– ​ជំងឺ​ប្រព័ន្ធ​ភាព​សាំ​ក្នុង​រាងកាយ​
– ​ជំងឺ​អា​មុីទ្បូ​ស​ (​Amy​l​o​i​do​s​i​s)

ការពិនិត្យ​ទឹកនោម​៖

​វិធី​ដែល​ល្អ​ហេី​យ​សុ​ក្រិត​នោះ​គឺ​ ​ការពិនិត្យ​ទឹកនោម​២​៤​ម៉ោង​។​ ​គឺ​តម្រូវ​ឲ្យ​អ្នកជំងឺ​ត្រង​ទឹកនោម​ទុក​២​៤​ម៉ោង​ ​រួច​កត់​ចំណុះ​ទុក​។​ ​អ្នកជំងឺ​អាច​​​យកទៅ​មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ​ទាំងអស់​ ​ឬ​ក្រ​ទ្បុ​ក​ទឹកនោម​ទាំងអស់​ចូលគ្នា​រួច​ត្រង​មួយ​កំប៉ុង​យកទៅ​ពិនិត្យ​៕​

កម្មវិធី​ទូរស័ព្ទ​​ «កំណត់ត្រាទឹកនោមផ្អែម ​​​» ជា​គម្រោង​មួយ​មិនស្វែងរក​ប្រាក់​ចំណេញ​​​ បង្កើត​ឡើង​​ក្នុង​គោល​បំណង​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ វិធី​ការពារ​ ការ​ថែទាំ​ និង​ការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​។ កម្ម​វិធី​ដំណើរការ​នៅលើ​ប្រព័ន្ធ​ iOS និង​ Android​ ដែល​លោក​អ្នក​អាច​ទាញ​យក​ទៅ​ប្រើប្រាស់​បាន​ដោយ​ឥត​គិត​ថ្លៃ​។​

កម្មវិធី​នេះ​ មាន​មុខងារ​សំខាន់​ៗ​ ដូច​ជា​៖

  • កត់​ត្រា​ទុក​នូវ​កម្រិត​ជាតិស្ករ​សម្រាប់​បង្ហាញ​ ឬ ​ផ្ញើ​ទៅ​វេជ្ជបណ្ឌិត
  • ​វីដេអូ​អប់រំ​ទាក់ទងនឹង ជំងឺ​ទឹកនោមផ្អែម​
  • រូបភាព​​អប់រំ​ទាក់ទងនឹង ជំងឺ​ទឹកនោមផ្អែម​
  • ឯកសារ​​អប់រំ​ទាក់ទងនឹង ជំងឺ​ទឹកនោមផ្អែម​
  • រាប់​ចំនួន​ជំហាន​ប្រចាំ​ថ្ងៃ​។

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ដែល​បង្ហាញ​ពី​របៀប​ទាញយក​កម្មវីធី​ ចុះ​ឈ្មោះ​ និង​ ប្រើ​ប្រាស់​កម្មវិធី​កំណត់​ត្រាទឹកនោមផ្អែម​៖

អត្ថបទដោយ៖​ ក្រុម​ការងារកំណត់​ត្រាទឹកនោមផ្អែម

សុខភាព៖ តើទឹកនោមប្រៃមានន័យដូចម្ដេច?

Leave a Reply

Your email address will not be published. Required fields are marked *